ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៩ ខែកញ្ញា បានពិភាក្សាតាមកាលកំណត់អំពីស្ថានភាពនៅអាហ្គានីស្ថាន។ ប្រទេសសមាជិកជា ច្រើនបានចែករំលែកក្ដីព្រួយបារម្ភចំពោះស្ថានភាពនៅអាហ្គានីស្ថានក្នុងពេលកន្លងមក ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពយ៉ាងពេញលេញតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដំណើរការកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយ នយោបាយគ្រប់ជ្រុងជ្រោយមួយ។ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពអនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីដំណើរការអន្តរកាលពីប្រតិបត្តិការរក្សាសន្តិភាព (សេចក្ដីសម្រេចចិត្ត លេខ ២៥៩៤) ដែលកត់សម្គាល់តួនាទីដ៏សំខាន់នៃបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ចំពោះស្ថិរភាពនិងសន្តិភាពដ៏យូរអង្វែង ព្រមទាំងនាំចេញរបៀបស្រាយបំភ្លឺ និយមន័យ “ដំណើរការអន្តរកាល” ក៏ដូចជាតួនាទីសែនសំខាន់របស់ប្រទេសក្នុង ដំណើរការនេះផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។ |

