នៅខាងក្នុងរោងចក្រធ្វើចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម នៅទីក្រុង Qom ភាគខាងជើងប្រទេសអ៊ីរ៉ង់។ (រូបថត៖ AFP / TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំគណៈនាយក IAEA លើកទី ៣៥ អគ្គនាយក IAEA លោក Grossi បានឲ្យដឹងថា IAEA សម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការចូលមកកាន់ទីតាំងចំនួនពីរ ដែលត្រូវបានគេជឿថាជាកន្លែងដែលទីក្រុងតេហេរ៉ង់ធ្វើចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះនាចុងខែសីហាឆ្នាំ ២០២០។

ការចូលមកត្រូតពិនិត្យនិងការយកគំរូតេស្តនៅទីតាំងទី១ បានធ្វើឡើងកាលពីប៉ុន្មានថ្ងៃ មុននេះ ហើយនាបច្ចុប្បន្នក្រុមអធិការបានប្រមូលគំរូបរិស្ថានដែលប្រមូលនៅទីនេះដើម្បីធ្វើការវិភាគផងដែរ៕