កីឡាករវៀតណាម (អាវលឿង) ក្នុងការប្រកួតគូបុរសវគ្គផ្ដាច់ព្រ័ត្រទល់នឹងកីឡាករចិន។
(រូបថត៖ VNA)
ក្នុងថ្ងៃទី ២៣ សីហា នៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាគូបុរស និង គូនារីវ័យក្មេង កីឡាករវៀតណាមបានយកឈ្នះក្រុមចិនក្នុងលទ្ធផល ២-០ ហើយ ដណ្ដើមបានមេដាយមាស។ នៅថ្ងៃដដែល ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាគូបុរស កីឡាករ វៀតណាមបានយកឈ្នះក្រុមចិនក្នុងលទ្ធផល ២-០ ចំណែកឯក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា គូនារី កីឡាការិនីវៀតណាមបានយកឈ្នះក្រុមចិនតៃប៉ិក្នុងលទ្ធផល ២-០។
ការប្រកួតកីឡាទាត់សីជើងឯកអាស៊ី និងការប្រកួតកីឡាទាត់សីយុវជនជើងឯក អាស៊ីលើកទី១ មានការចូលរួមពីគ្រូបង្វឹក និងកីឡាករកីឡាការិនីជិត ២៦០នាក់ មកពី ប្រទេសនិងតំបន់ដែនដីជាច្រើន។ ក្រុមទាត់សីវៀតណាមបានចូលរួមប្រកួតក្នុងវិញ្ញា សាទាំង ៧ នៃការប្រកួតជើងឯកអាស៊ី និងវិញ្ញាសាទាំង ៧ នៃការប្រកួតយុវជនជើង ឯកអាស៊ី៕