![]() |
នាយោងតាមនោះភាគីទាំងពីរនឹងរួមចំណែកក្នុងជំនាញវិជ្ជាជីវៈនិងធនធានមនុស្ស ជ្រើសរើសនិងបង្កើតប្រភេទពូជស្រូវថ្មីមួយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដើម្បីផលិត និងធ្វើអាជីវកម្មពូជនិងស្រូវជាដើម។ លោក Tran Ngoc Thach នាយកវិទ្យាស្ថានស្រូវវាលសណ្តទន្លេ Cuu Long បានប្រសាសន៍ថា៖
«វិទ្យាស្ថានស្រូវវាលសណ្តទន្លេ Cuu Long និងសម្ព័ន្ធក្រុមហ៊ុនសហប្រតិបត្តិការមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរវែង ដើម្បីបង្កើតការអភិវឌ្ឍប្រកប ដោយចីរភាពក្នុងវិស័យអង្កស្រូវ។ ប្រព័ន្ធសហប្រតិបត្តិការនឹងផ្តោតលើការជ្រើសរើសពូជស្រូវមានលក្ខណៈល្អពិសេសៗ ព្រមទាំងផ្ទេរផលិតផលស្រាវជ្រាវ ដំណើរការបច្ចេកវិទ្យាថ្មីៗ បណ្តុះបណ្តាលនិងផ្លាស់ប្តូរបទពិសោធន៍អ្នកជំនាញផងដែរ។ តាមរយៈនេះ ត្រូវមានភាពម្ចាស់ការក្នុងការទប់ទល់នឹងគ្រោះរាំងស្ងួត ក៏ដូជាការបង្ការនិងកំចាត់ស្វតល្អិតចង្រៃ»៕

