ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VNA) |
ក្រុមសហគ្រាសឯកជនធំជាងគេចំនួន ៥០០ នៅវៀតណាម មានប្រតិបត្តិការ លើសលុបបើធៀបនឹងសហគ្រាសឯកជនក្នុងស្រុកជាទូទៅ ទាក់ទងនឹងទ្រង់ទ្រាយនិង លទ្ធផលអាជីវកម្មក៏ដូចជាការចូលរួមក្នុងសកម្មភាពនាំចូល នាំចេញ។ ក្រុមសហ គ្រាសនេះក៏អនុវត្តន៍នវានុវត្តន៍ និងស្វ័យប្រវត្តិកម្មប្រកបដោយប្រសិទ្ធភាពជាងសហ គ្រាសដទៃទៀតផងដែរ។
ក្នុងសិក្ខាសាលានេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញសេដ្ឋកិច្ចជាច្រើន បាន ចាត់ទុកថា រដ្ឋាភិបាលចាំបាច់ត្រូវមានគោលនយោបាយជាក់លាក់បន្ថែមទៀត ដើម្បីកសាងកម្លាំងសហគ្រាសឯកជនធំៗ ដែលអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព មានភាពធន់ នឹងផលប៉ះពាល់ធ្ងន់ធ្ងរពីខាងក្រៅ ហើយជួយបង្កើនប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ច។ ចាំបាច់ត្រូវលើកទឹកចិត្តសហគ្រាសធំៗឱ្យវិនិយោគដើម្បីបង្កើនផលិតភាព និងផ្លាស់ប្តូរ បន្តិចម្តងៗឆ្ពោះទៅរកកំណើនតាមរយៈជម្រៅ។ លើសពីនេះ ត្រូវមានគោល នយោបាយសេដ្ឋកិច្ច ដើម្បីជំរុញការតភ្ជាប់សហគ្រាស លើកទឹកចិត្តសហគ្រាសធំៗ សហគ្រាសរដ្ឋ និងសហគ្រាសមានទុនវិនិយោគបរទេស ឱ្យចូលរួមសហប្រតិបត្តិការ តភ្ជាប់ជាមួយសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ព្រមទាំងលើកកំពស់សមត្ថភាព របស់សហគ្រាសក្នុងការចូលរួមក្នុងបណ្តាញផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃសកលផងដែរ៕

