ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn) |
នៅឯសម័យប្រជុំលើកទី២ សមាជិកនៃគណៈកម្មការដឹកនាំបានស្ដាប់លទ្ធផល ស្រាវជ្រាវក៏ដូចជាវឌ្ឍនភាពនៃប្រធានបទទាំង៤ខាងលើ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា នីតិរដ្ឋគឺជាតម្លៃរួមនៃមនុស្សលោក គំរូនីតិរដ្ឋ សង្គមនិយមវៀតណាមមានលក្ខណៈសកលនៃមនុស្សលោកផង ហើយមានលក្ខណៈ ពិសេសដោយឡែកតាមទិសដៅសង្គមនិយមផង។ ដូច្នេះ ប្រធានបទទាំងអស់ត្រូវតែ បង្ហាញលក្ខណៈពិសេសដោយឡែកនោះឲ្យបានច្បាស់លាស់ ព្រមទាំងច្បាមជាប់នូវ ទស្សនៈ គោលជំហរធំៗរបស់បក្ស រដ្ឋចំពោះវិស័យនេះផងដែរ។ ទន្ទឹមនឹងនោះ ប្រធានបទត្រូវតែច្បាមជាប់នូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ (២០២១- ២០៣០); ដំណាក់កាល ក្រោយឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥ ហើយជ្រួតជ្រាបតាមតម្រូវការការបញ្ជា ដឹកនាំរួមនៃកម្មវិធីនយោបាយរបស់បក្សនិងរដ្ឋធម្មនុញ្ញផងដែរ៕

