លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំនៅឯសន្និសីទ។(រូបថត៖ VGP) |
“នាពេលកន្លងមក ឧស្សាហកម្មវប្បធម៌បានក្លាយទៅជាផ្នែកសេដ្ឋកិច្ច និងសេវា កម្មដ៏សំខាន់ជាបណ្ដើរៗ។ ការវិនិយោគចូលក្នុងឧស្សាហកម្មវប្បធម៌បានជំរុញទីផ្សារ ឧស្សាហកម្មវប្បធម៌ឱ្យមានការបោះជំហានថ្មី រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ដើម្បីឲ្យឧស្សាហកម្មវប្បធម៌របស់វៀតណាមមានការអភិវឌ្ឍយ៉ាង ឆាប់រហ័ស ប្រកបដោយនិរន្តរភាព ហើយធ្វើអាជីវកម្មសក្តានុពល និងប្រៀបខ្លាំងរបស់ ខ្លួនប្រកបដោយប្រសិទ្ធភាពនោះ ចាំបាច់ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការយល់ ដឹង ការត្រិះរិះ រហូតដល់សកម្មភាព រួមចំណែកកសាងឧស្សាហកម្មវប្បធម៌វៀតណាម ដោយមានភាពច្នៃប្រឌិត អត្តសញ្ញាណ ភាពវិសេសវិសាល វិជ្ជាជីវៈ និងការប្រកួត ប្រជែង”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់កម្រិត គ្រប់ផ្នែក មូលដ្ឋាន ស្ថាប័ន អង្គការ នានា សហការគ្នាយ៉ាងជិតស្និទ្ធ ផ្ដោតសំខាន់លើការអនុវត្តភារកិច្ច និងដំណោះស្រាយ នានា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធមយ៉ាងខ្លាំងក្លា ដើម្បីត្រឹមឆ្នាំ២០៣០ តម្លៃបន្ថែម នៃឧស្សាហកម្មវប្បធម៌រួមវិភាគទាន ៧% នៃផលិតផលក្នុងស្រុកសរុប៕

