![]() |
បទសរសេររបស់ KCNA បានឲ្យដឹងថា សូម្បីតែមុនពេលប្រព្រឹត្តិទៅកីឡាអូឡាំពិករដូវរងារ Pyeongchang 2018 ក៏ដោយ នាថ្ងៃទី ៩ កុម្ភៈខាងមុខនៅកូរ៉េខាងត្បូងនោះ ក្នុងតំបន់ និងលើពិភពលោកក៏បានកើតមានឡើងការព្រួយបារម្ភកាន់តែច្រើនអំពី ស្ថានភាពនៅលើឧបទ្វីបកូរ៉េ ក្រោយពីព្រឹត្តិការណ៍កីឡានៅទូទាំងប្រទេសនេះ ពោលគឺបានបញ្ឆិតបញ្ចៀងថា អាមេរិកធ្លាប់ប្រកាសថាខ្លួននឹងបន្តធ្វើសមយុទ្ធយោធារួម ជាមួយកូរ៉េខាងត្បូង ក្រោយពីពេលកីឡាអូឡាំពិករដូវរងា Pyeongchang ឆ្នាំ 2018 បានបិទបញ្ចប់។
KCNA បានកត់សម្គាល់ពីស្ថានភាពនាបច្ចុប្បន្ននៅក្នុងតំបន់បានបង្ហាញច្បាស់ថា អាមេរិកគឺជាភាគីយាយីសន្តិភាព ហើយបណ្ដលឲ្យមានភាពតានតឹងឡើងជណ្ដើរ និងជាឧបសគ្គចម្បងចំពោះដំណើរការបង្រួបបង្រួមនៃឧបទ្វីបកូរ៉េឡើងវិញ។ លើសពីនេះទៅទៀត KCNA បានសង្កត់ធ្ងន់ថា អាមេរិកនិងកូរ៉េខាងត្បូងនឹងមានការ "សោកស្តាយ" អំពីផលវិបាកក្នុងកាយវិការបង្អួតកម្លាំងនុយក្លេអែររស់ប្រទេសទាំងពីរផងដែរ។
កូរ៉េខាងត្បូងនិងអាមេរិកត្រូវបានចាត់ទុកថាកំពុងរៀបចំផែនការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំដែលហៅថា "ដំណោះស្រាយគន្លឹះ" និង "ឥន្ទ្រីខ្ចី" នាខែមេសាខាងមុខ បន្ទាប់ពីកីឡាអូឡាំពិករដូវរងារ Pyeongchang 2018 និងប៉ារ៉ាឡាំពិកបានបិទបញ្ចប់៕

