![]() |
លោកស្រី Choe Son-hui បានឲ្យដឹងថា លោកស្រីបានផ្តោតការយកចិត្តទុកដាក់ចំពោះការអំពាវនាវឲ្យបន្តការចរចាពីភាគីអាមេរិក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងរូបនេះបានបន្តថា “យើងខ្ញុំបានត្រៀមជាស្រេចក្នុងការចរចាគ្រប់ជ្រុងជ្រោយលើបញ្ហាទាំងអស់ដែលយើងខ្ញុំបានពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីពេលវេលានិងទីកន្លែងដែលនឹងឯកភាពគ្នានៅដំណាច់ខែកញ្ញានេះ” ។
មុននេះ នាថ្ងៃទី ៣១ ខែសីហា ក្រសួងការបរទេសអាមេរិកបានប្រកាសថាប្រទេសនេះបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយកូរ៉េខាងជើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថាការរំពឹងទុកនៃការចរចាជាមួយក្រុងវ៉ាស៊ីនតោនកំពុងរលាយបន្តិចម្តងៗ ហើយគំរាមកំហែងនឹងដកចេញវិធានការតរំលាយអាវុធនុយក្លេអ៊ែរផងែរ៕

