ឆ្នាំនេះ Cyber Coalition បានប្រព្រឹត្តិទៅនៅប្រទេស Estonia ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ដោយមានការចូលរួមពីប្រទេសចំនួន៣៥ ជាសមាជិកនិងដៃគូអង្គការណាតូ រួមជាមួយសហភាពអឺរ៉ុប (EU)។ លំហាត់សមនេះមានគោលបំណងពង្រឹងការសម្របសម្រួលដើម្បីទប់ទល់នឹងការគំរាមកំហែងនៅលើបណ្តាញអ៊ីនធឺណែត។ កូរ៉េខាងត្បូងនឹងបញ្ជូនទាហាន ៣ នាក់ទៅកាន់ប្រទេស Estonia ដើម្បីចូលរួមការហ្វឹកហាត់ដោយផ្ទាល់ ខណៈដែលទាហាន ៨ នាក់ផ្សេងទៀតនឹងចូលរួមតាមអ៊ីនធឺណែត។

នៅក្នុងកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូនៅប្រទេសលីទុយអានី កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងត្បូង និងអង្គការណាតូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលមានឈ្មោះថា "កម្មវិធីភាពជាដៃគូដែលសមស្របទៅតាមប្រទេសនីមួយៗ"។ តាមនោះ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ១១ រួមមានការប្រយុទ្ធប្រឆាំងភេរវកម្ម ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការការពារបណ្តាញអ៊ីនធឺណែត៕