![]() |
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Yoo Myung-hee បានមានប្រសាសន៍ ថា វិធានការទាំងនេះរបស់ទីក្រុងតូក្យូ គឺមិនសមហេតុផលនិងរំលោភបំពានលើគោលការណ៍ពាណិជ្ជកម្មសកលលោក។ លោកស្រីបន្តទៀតថាប្រទេសសមាជិក RCEP មួយចំនួនក៏បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោកស្រីផងដែរ។ លោកស្រី Yoo Myung-hee បានស្នើឲ្យមានជំនួបទ្វេភាគីជាមួយសមភាគីជប៉ុន នៅខាងក្រៅកិច្ចប្រជុំ RCEP ប៉ុន្តែភាគីជប៉ុនបានបដិសេធចំពោះសំណើនេះ៕

