ក្នុងសេចក្តីប្រកាសមួយស្តីពីវិធានការគោលនយោបាយដែលនឹងអនុវត្តក្នុងឆ្នាំនេះ ហើយនិងត្រូវបានដាក់ជូនរដ្ឋសភានោះ ក្រសួងការបរទេសកូរ៉េបានប្រកាសថាខ្លួននឹងខិតខំប្រឹងប្រែងពង្រឹងការឯកភាពរបស់សហគមន៍អន្តរជាតិ ស្ដីពីការចំបាច់ត្រូវមានការតភ្ជាប់ យ៉ាងជិតស្និទ្ធអំពីការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង និងដោះស្រាយបញ្ហា
នុយក្លេអ៊ែររបស់ប្រទេសនេះ។នៅពេលដែលកិច្ចចរចាពោលខាងលើនឹងចាប់ផ្ដើមនាពេលអានាគតដ៏ខ្លីខាងមុខ កូរ៉េខាងត្បូងនឹងពិភាក្សាជាមួយប្រទេសទាក់ទិននានាអំពីវិធីសាស្ត្រសំដៅគ្មាន នុយក្លេអ៊ែរនៅកូរ៉េខាងជើង“លើគ្រប់ជ្រុងជ្រោយ និងជាជំហានៗ” និងបង្កើតសន្តិភាពដ៏យូរអង្វែងនៅឧបទ្វីបកូរ៉េ៕
