ភូមិឈប់បាញ់ Panmunjom មានទីតាំងស្ថិតនៅក្នុងតំបន់គ្មានយោធាអន្តរកូរ៉េដែលបំបែកប្រទេសកូរ៉េទាំងពីរ( រូបថតៈ AFP / TTXVN) |
នេះគឺជាគំនិតផ្តួចផ្តើមបើកចំហជាសាធា រណៈលើកដំបូងរបស់ទីប្រឹក្សា លោក Im Jong-seok ដែលក៏លោកធ្លាប់ជានាយកនៃអង្គការសហប្រតិបត្តិការអន្តរកូរ៉េដោយមិនរកប្រាក់ចំណេញ ចាប់តាំងពីលោកទទួលតំណែងមក។
លោក Im Jong-seok កំពុងស្វែងរកការជំរុញឲ្យមានការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គការសហប្រតិបត្តិការអន្តរកូរ៉េ - ដោយមិនរកប្រាក់ចំណេញ និងទីក្រុងចំនួន ៣០ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីតភ្ជាប់ទីក្រុងទាំងនេះជាមួយទីក្រុងនានារបស់ ស.ប.ប កូរ៉េ។ អង្គការសហប្រតិបត្តិការអន្តរកូរ៉េមិនរកប្រាក់ចំណេញ នឹងបញ្ចប់ផែនការសហប្រតិបត្តិការអន្តរទីក្រុង បន្ទាប់មកនឹងដាក់សំណើរទៅកាន់ភាគី ស.ប.ប កូរ៉េផងដែរ៕

