![]() |
ការបង្កើតស្ថាប័នពិគ្រោះយោបល់នេះ មានគោលបំណងអនុវត្តគម្រោងសហប្រតិបត្តិការទ្វេភាគីនានា និង ផ្តល់ជំនួយឧបត្ថម្ភក្នុងការអភិវឌ្ឍ ដែលបាន ពិភាក្សាក្នុង ក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនិងអារ៉ាប់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមីនាកន្លងទៅ។ដោយរំពឹងទុកថា វៀតណាមនឹងប្រកាសផែនការ សាងសង់ រោងចក្រថាមពលកំដៅ អគ្គិសនីថ្មីដើម្បី ឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកើនឡើងក្នុងប្រទេស ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីកូរ៉េខាងត្បូងនិងបណ្តាក្រុមហ៊ុនសំណង់ផ្សេង ទៀតសុទ្ធតែ មានបំណងចង់ចូលរួមផែនការនេះផងដែរ៕

