ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo (ខាងឆ្វេង) ទទួលជួបអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong។ (រូបថត៖ TTXVN) |
ក្នុងបណ្ដាជំនួបសវនាការនិងជំនួបធ្វើការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានបញ្ជាក់ថា គោលជំហររបស់វៀតណាមគឺបង្កើនទំនាក់ទំនងជាមួយ កូរ៉េខាងត្បូង; វៀតណាមជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងធុរកិច្ចកូរ៉េខាងត្បូង ដើម្បីធ្វើអាជីវកម្មនៅវៀតណាម។ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ នាំកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទៅជាវិស័យសហប្រតិបត្តិការ ស្នូល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវ៉ាក់សាំង។ លោក Vo Van Thuong ស្នើឲ្យកូរ៉េខាងត្បូងបន្តគាំទ្រចំពោះគោលជំហររបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត។
លោក Vo Van Thuong និងប្រធានគណៈកម្មការប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង។ (រូបថត៖ TTXVN) |


