![]() |
(VOVworld) – កូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងត្រៀមរៀបចំយ៉ាងសកម្មសំរាប់ការសន្ទនា ជាន់ខ្ពស់នាថ្ងៃទី ៩ មករា ខាងមុខ។ នាថ្ងៃទី ៦ មករា បណ្ដាខ្លឹមសារលំអិតសំរាប់ការចរចា ពោលខាងលើត្រូវបានភាគីទាំងពីរពិភាក្សាជាក់ស្តែង។ ការសន្ទនាពោលខាងលើនឹងត្រូវបាន រៀបចំឡើងនៅ Panmunjom ។ តាមរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង រដ្ឋមន្ត្រីនៃប្រទេសទាំង ពីរនឹងពិភាក្សាយ៉ាងលំអិតអំពីខ្លឹមសារ ក្នុងនោះ មានរបៀបរៀបចំនិងសមាសភាពប្រតិភូ ចូលរួមការចរចា៕

