អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chun Hae-sung

សារព័ត៌មាន Yonhap បានដកស្រង់សេចក្តីប្រកាសពីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងថា កិច្ចប្រជុំខាងងលើនេះបានប្រព្រឹត្តទៅនៅពេញថ្ងៃទី ១៤ ខែកុម្ភៈនៅខុទ្ធទកាល័យទាក់ទងរួមរវាងប្រទេសកូរ៉េទាំងពីរនៅទីរួមខែត្តព្រំដែន Kaesong របស់ស.ប.ប កូរ៉េដោយមានការចូលរួមរបស់អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chun Hae-sung និងសមភាគី ស.ប.ប កូរ៉េ លោក Hwang Chung-song ។ សេចក្តីប្រកាសរបស់ក្រសួងនេះ បានឲ្យដឹងថា ភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើខ្លឹមសារជាច្រើន ក្នុងនោះមានបញ្ហាដែលធ្លាប់ពិភាក្សាគ្នាកាលពីពេលមុននោះ រួមមានលទ្ធភាពដែលប្រទេសកូរ៉េទាំងពីរ រួមគ្នាធ្វើសកម្មភាពដើម្បីគូសសញ្ញាពិធីរំលឹកខួបលើកទី ១០០ នៃចលនាឯករាជ្យថ្ងៃទី១ខែមិនាផងដែរ៕