![]() |
យោងតាមនោះ របៀបវារៈសម្រាប់កិច្ចប្រជុំនេះ ត្រូវបានសម្រេចរួចរាល់ហើយ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការត្រៀមរៀបចំនេះមានវត្តមានរបស់ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិ លោក Cho Myoung - Gyon និង នាយកឧុទ្ទកាល័យសន្តិសុខជាតិកូរ៉េខាងត្បូងចំណុះវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui Yong។
គួរបញ្ជាក់ថា លោក Chung Eui Yong គឺជាមន្ត្រីកូរ៉េខាងត្បូងមួយរូបក្នុងចំណោម មន្ត្រីចំនួន ២ រូប ដែលបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un នៅទីក្រុងព្យុងយ៉ាង កាលពីខែមីនា កន្លងទៅ៕

