![]() |
កិច្ចប្រជុំដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៩ ខែមីនា បានចាត់ទុកជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការរក្សាសន្ទុះធ្វើកិច្ចសន្ទនាស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ ដែលកំពុងត្រូវបាន ផ្អាកបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២នៅទីក្រុងហាណូយបានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងត្បូងនាពេលខាងមុខក៏ដូចជាតួនាទីនៃប្រទេសកូរ៉េខាងត្បូងចំពោះដំណើរការនៃការរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាននៅថ្ងៃទី ១១ ខែមេសាខាងមុខ៕

