ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖ The Sun và Famous Biographies)

នាថ្ងៃទី២ មករា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡាកូរ៉េខាងត្បូង លោក Do Jong-hwan

បានចាត់ទុកថា មហោស្រពកីឡាសិសិររដូវ PyeongChang ២០១៨ ដែលជិតនឹងប្រព្រឹត្តទៅនៅ

កូរ៉េខាងត្បូងនោះ នឹងបើក ចេញសម័យកាលថ្មីនៃសន្តិភាពនិងភាពសម្បូររុងរឿងនៅឧបទ្វីបកូរ៉េ។

ថ្លែងមតិ ក្នុងឱកាសចូលឆ្នាំថ្មីសកល លោក Do Jong-hwan បានស្វាគមន៍ការដែលកូរ៉េ ខាងជើង

យកចិត្តទុកដាក់ដល់ការចូលរួមព្រឹត្តិការណ៍កីឡាសកល ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃ

ទី៩ដល់ទី២៥កុម្ភៈ នេះ។

មុននោះ នាថ្ងៃទី១ មករា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បាន ប្រកាសថា ខ្លួន

នឹងពិចារណាលើលទ្ធភាពបញ្ជូនក្រុមកីឡាទៅចូលរួមមហោស្រព កីឡា PyeongChang ២០១៨

ហើយទុកចំហនូវលទ្ធភាពធ្វើការចរចាជាមួយកូរ៉េ ខាងត្បូងអំពីបញ្ហាពោលខាងលើ៕