ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ឧបទ្វីបកូរ៉េត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន (1910-1945) ប្រធានា ធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានអះអាងសារជាថ្មីម្តងទៀតលើកិច្ចសន្យាស្តីពីការបញ្ចប់ បំបែកបំបាក់រវាងប្រទេសកូរ៉េទាំងពីរដោយបញ្ជាក់ថាប្រទេសកូរ៉េទាំងពីរ គ្រាន់តែត្រូវបានរំដោះពិតប្រាកដខណៈពេលដែលមានការបង្កើតសន្តិភាពយ៉ាងយូរអង្វែងនិងកសាងសហគមន៍សេដ្ឋកិច្ចរួមប៉ុណ្ណោះ។ លោក Moon Jea-in ក៏អះអាង ទៀតថាប្រទេសកូរ៉េទាំងពីរ បានត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅរកសន្តិភាពតាមរយៈបញ្ចប់អំពើរអមិត្កយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងជំនួបកំពូលដំបូងជាមួយថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី២៧ខែមេសាកន្លងមក៕