![]() |
ក្នុងជំនួបនៃបណ្តាមន្ត្រីជាន់ខ្ពស់កាលពីដើមខែនេះ មកប្រទេសកូរ៉េទាំងពីរបាន ឯកភាពរៀបចំឡើងជំនួបកំពូលលើកទី៣រវាងលោក Moon Jea-in និង លោក Kim Jong – Um នៅទីក្រុងព្យុងយ៉ាងនាខែកញ្ញាខាងមុខនេះ។ ក៏ប៉ុន្តែ ការដែល អាមេរិកទើបបានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុង យ៉ាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike PomPeo បាននាំមកនូវ ឧបសគ្គទៅលើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។
ថ្លែងមតិក្នុងសន្និសីទកាសែត លោក Kim Eui-Kyeom បានលើកច្បាស់អំពីភាព ចាំបាច់នៃការរៀបចំជំនួបកំពូលរវាងប្រទេសកូរ៉េទាំងពីរ ដោយសារស្ថានភាព ជាប់គាំងរវាងអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាបច្ចុប្បន្ន។ ទីក្រុងសេអ៊ូលរំពឹងថាជំនួបនេះនឹងដើរតួនាទីបើកផ្លូវនិងពង្រីកដំណើរការ ធ្វើកកិច្ចសន្ទនា៕

