លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV) |
នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឲ្យបក្សភាគ អាជ្ញាធរ កងទ័ពនិង ប្រជាជនបណ្ដាជនជាតិនៃខេត្ត Lang Son ដាក់ពង្រាយដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពដើម្បីអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសុខភាពប្រជាជនផង។ ទន្ទឹមនឹងនោះ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចច្រក ទ្វារព្រំដែន ពាណិជ្ជកម្ម និងសេវាភស្តុភារកម្ម។
រួមជាមួយគ្នានោះ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍវប្បធម៌សង្គម ធានាសុខុមាល ភាពសង្គម អភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល លើកកំពស់សុខភាពប្រជាជន; ដាក់ឲ្យដំណើរការទម្រង់កាត់បន្ថយភាពក្រីក្រប្រកប ដោយ ចីរភាព; ពង្រឹងការពារជាតិ សន្តិសុខ រក្សារឹងមាំស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ។
មុននោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយ និងលើកទឹកចិត្តគ្រួសារគោលនយោបាយមួយចំនួនលើភូមិសាស្ត្រ ខេត្ត Lang Son ផងដេរ៕

