លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្ស Da Nang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម។ រូបថត៖ VOV

ក្នុងជំនួបជាមួយលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក Nguyen Van Quang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ ជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានានរបស់កម្ពុជានាពេលកន្លងទៅ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងវៀតណាម-កម្ពុជា។

លេខាគណៈកម្មាធិការបក្ស Da Nang បានទទួលជួបលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម។ រូបថត៖ VOV

ក្នុងជំនួបជាមួយលោកស្រី Khamphao Eunthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang សង្ឃឹមថា ស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang នឹងបន្តដើរតួជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានារបស់ឡាវនាពេលខាងមុខ។

លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពបារាំងប្រចាំនៅវៀតណាម។ រូបថត៖ VOV

ទទួលជួបនិងធ្វើការជាមួយលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nguyen Van Quang សង្ឃឹមថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូតនឹងបន្តជួយអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូនានារបស់បារាំង និងទីក្រុង Da Nang លើគ្រប់វិស័យ ជាពិសេសទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍កំពង់ផែសមុទ្រ; ជួយវិនិយោគិនបារាំងមកស្រាវជ្រាវបរិយាកាសវិនិយោគ និងស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅទីក្រុង Da Nang៕