![]() |
ក្នុងជំនួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Nguyen Thien Nhan បានជូនដំណឹង ដល់ កម្មាភិបាល និង បុគ្គលិកនៅទីនេះ អំពីស្ថានភាពនៅវៀតពណាម ក៏ដូចជា នៅទីក្រុងហូជីមិញ ក្នុងរយៈកន្លងទៅ ហើយលោកក៏អះអាងអំពីទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ រវាង វៀតណាម និង សហព័ន្ធរុស្ស៊ី ផងដែរ។ លោក Nguyen Thien Nhan មានគោលបំណងចង់ឲ្យកម្មាភិបាល និង បុគ្គលិកទាំងអស់នៃស្ថានទូត វៀតណាម បន្តមានគំនិតឆ្នៃប្រឌិត និង មានសកម្មភាពយ៉ាងរស់រវើក និង ជាក់ ស្តែងថែមទៀត ដើម្បីរក្សា និង ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និង រុស្ស៊ី ឲ្យកាន់តែស៊ី ជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

