![]() |
នៅក្នុងជំនួបទាំងនេះ លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញចាត់ទុកអូស្រ្តាលី និងរដ្ឋ New South Wales គឺជាដៃគូសំខាន់និងជឿទុកចិត្ត។ លោក Nguyen Thien Nhan មានគោលបំណងថា ថ្នាក់ដឹកនាំរដ្ឋ New South Wales ជំរុញការអនុវត្តបណ្ដាគម្រោងសហប្រតិបត្តិការ ដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចលើវិស័យ ភោជនីយដ្ឋាន - សណ្ឋាគារ ទេសចរណ៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មកែច្នៃចំណីអាហារ។
ជាការឆ្លើយតប លោកស្រី Gladys Berejiklian ទេសាភិបាលរដ្ឋ New South Wales បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបានឲ្យដឹងថារដ្ឋត្រៀមខ្លួនជាស្រេចស្វាគមន៍
កសិផលបច្ចេកវិទ្យាខ្ពស់នានា ជាពិសេសគឺផ្លែឈើមកពីទីក្រុងហូជីមិញផងដែរ៕

