![]() |
ការព្រមព្រៀងនេះ ទទួលបាននាយប់ថ្ងៃទី ២៧ សីហា ក្រោយពីពេលកើតឡើងការបំផ្ទុះ និងការប្រយុទ្ធតតាំងគ្នានៅជាយទីក្រុង ទ្រីប៉ូលី។តាមប្រភពព័ត៌មានសន្តិសុខថា នាថ្ងៃទី ២៨ សីហា ភាគីទាក់ទិននានាគ្រោងនឹងដំណើរការចរចា សំដៅទទួលឲ្យបានបទឈប់បាញ់មួយ។
រាល់ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅភាគខាងត្បូងប្រទេសលីប៊ីចាប់ពីថ្ងៃទី 26 ខែសីហា។ រដ្ឋមន្ត្រី មហាផ្ទៃ លីប៊ីលោក Abdulsalam Ashour បានឲ្យដឹងថាការប្រយុទ្ធគ្នាបានកើតឡើងរវាងកងកម្លាំងសន្តិសុខចំណុះរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) ដែលបានអង្គការសហប្រជាជាតិគាំទ្រ និងក្រុមប្រដាប់អាវុធរបស់ក្រសួងការពារជាតិចំណុះ GNA ៕

