សន្និសីទនេះមានការចូលរួមពីតំណាងអ្នកផ្តល់ជំនួយទ្វេភាគី ពហុភាគី និងអង្គការអន្តរជាតិដែលផ្តល់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះដល់វៀតណាម។

សន្និសីទនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឯកភាពរបៀបយល់ដឹង និងការអនុវត្តបទប្បញ្ញត្តិច្បាប់ថ្មីៗ ខណៈពេលដែលក៏បង្កើតទិសដៅសំខាន់ៗក្នុងការទាក់ទាញ ការគ្រប់គ្រង និងការប្រើប្រាស់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ​។ លោក Hoang Hai អនុប្រធាននាយកដ្ឋានគ្រប់គ្រងបំណុល និងសេដ្ឋកិច្ច​បរទេស ក្រសួងហិរញ្ញវត្ថុ បានឲ្យ​ដឹងថា ៖ «យើងប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦-២០៣០ ការ​កៀងគរ​ទុន ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះកើន​ឡើងជាង ៧ ដង​នៃផែនការឆ្នាំ ២០២១-២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងកំពុងធ្វើពិពិធកម្មបណ្តាញសម្រាប់ទាក់ទាញ ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះ»៕​

សេចក្តីសម្រេចចិត្ត ១១៩ បាន​បង្កើតបរិយាកាសផ្លូវច្បាប់ដែលមានតម្លាភាពនិងបើកចំហជាងមុន ដោយលើក​កម្ពស់ប្រសិទ្ធភាពនៃការកៀង​គរ និងការប្រើប្រាស់ដើមទុនពី​បរទេស ខណៈពេលដែលបង្កើនភាព​ម្ចាស់ការ និងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គភាពនានាក្នុងការអនុវត្តកម្មវិធី និងគម្រោង៕​