ក្នុងឱកាសនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោក Poshitha Perera បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កាឡើងដល់កម្រិតខ្ពស់ជាង និងមានលក្ខណៈយុទ្ធសាស្ត្រជាងមុន។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះបាននាំមកនូវឱកាសសម្រាប់ការសន្ទនាកម្រិតខ្ពស់ ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាក្នុងតំបន់ និងពិភពលោក។
ឯកអគ្គរដ្ឋទូត Poshitha Perera បានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងស្រីលង្កាកំពុងមានសន្ទុះអភិវឌ្ឍន៍ ប៉ុន្តែដើម្បីសម្រេចបាននូវរបក់គំហើញ ភាគីទាំងពីត្រូវតែតភ្ជាប់ចំណុចខ្លាំងនៃផលិតកម្មរបស់វៀតណាមជាមួយនឹងទីតាំងយុទ្ធសាស្ត្រនិងសមត្ថភាពឈានចូលទីផ្សាររបស់ស្រីលង្កា។ លោកបានលើកទឹកចិត្តសហគ្រាសវាយនភណ្ឌ កៅស៊ូ ការដំឡើងគ្រឿងអេឡិចត្រូនិច និងផលិតកម្មឧស្សាហកម្មរបស់ប្រទេសទាំងពីរ ឲ្យចូលរួមក្នុងទីផ្សារប្រទេសទីបី។ លើសពីនេះ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការស្តីពីសេវកម្មបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការចាប់ផ្តើមអាជីវកម្ម៕
