ប្រធានគណៈឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានគណៈឃោសនាអប់រំមជ្ឈឹមលោក Nguyen Trong Nghia បានអះអាងថា ការអប់រំសីលធម៌ និងរបៀបរស់នៅសម្រាប់ជំនាន់វ័យក្មេង រួមមានយុវជន កុមារជំទង់ និងសិស្សានុសិស្ស ជានិច្ចកាលជាសភារកិច្ចសំខាន់ និងមានលក្ខណៈយុទ្ធសាស្ត្ររបស់ បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ដូច្នេះហើយ ការងារអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ និងរបៀបរស់នៅ បំផុសសេចក្តីប្រាថ្នាលះបង់សម្រាប់យុវជន និងកុមារជំនាន់ក្រោយៗ កាន់តែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងវិជ្ជមានក្នុងការយល់ដឹង និងសកម្មភាពរបស់យុវជន និងកុមារ៖ “ការងារអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ និងរបៀបរស់នៅសម្រាប់យុវជននិងកុមារ គឺជាដំណើរការដ៏យូរអង្វែង ជាប្រចាំ និងជាបន្តបន្ទាប់; ចាបាច់ត្រូវរៀបចំនិងអនុវត្តប្រកបដោយសមកាលកម្ម មានភាពច្នៃប្រឌិតនិងប្រសិទ្ធភាពពីគ្រួសារនីមួយៗ និងសាលារៀននីមួយៗ។ ការដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួង សាខា អាជ្ញាធរ អង្គការមហាជនទាំងថ្នាក់មជ្ឈឹម និងមូលដ្ឋាន; ការសម្របសម្រួលឲ្យបានព្រមៗគ្នា នៃកងកម្លាំងទាំងក្នុងនិងក្រៅសាលារៀន។ ហើយជំនាន់វ័យក្មែង យុវជន និងកុមារ ត្រូវខិខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើការ និងហាត់ពត់លត់ដំ ដើម្បីការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។”

សុន្ទរកថារបស់ប្រតិភូចូលរួមសន្និសីទបានអះអាងថា ការអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ និងរបៀបរស់នៅសម្រាប់យុវជននិងកុមារ គឺជាកិច្ចការដ៏សំខាន់ពិសេស ដែលបានដោះស្រាយបញ្ហានៅចំពោះមុខផង និងមានលក្ខណៈយុទ្ធសាស្ត្រ មានតម្លៃក្នុងការតម្រង់ទិសយូរអង្វែងសម្រាប់ បុព្វហេតុកសាង និងការពារមាតុភូមិទៀតដែរ៕