![]() |
ក្នុងកិច្ចពិភាក្សានេះ ជំនាញការដែលមកពីបណ្តាក្រសួង ស្ថាប័នផ្សព្វផ្សាយ ព័ត៌មានបានអះអាងថា ការកសាងនិងផ្សព្វផ្សាយរូបភាពប្រទេសជាតិជា គោលដៅរបស់ប្រទេសទាំងមូល។ ក្នុងពិភពលោកធ្វើសមាហរណកម្មនេះ ការប្រកួតប្រជែងរវាងបណ្តាប្រទេសកាន់តែតឹងរឹង ហើយរូបភាពស្រស់ស្អាតមួយ ត្រូវបានគេចាត់ទុកជាកត្តាដ៏សំខាន់ក្នុង “កម្លាំងទន់” របស់ប្រទេសរៀងៗខ្លួន ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់ពីឋានៈរបស់ប្រទេសនោះផងដែរ។ តំណាងទាំងឡាយបានគូសបញ្ជាក់អំពីតួនាទីរបស់ស្ថាបប័នផ្សព្វផ្សាយព័ត៌មាន ជាពិសេសគឺស្ថាប័នកាសែតក្នុងការជម្រុញកិច្ចការព័ត៌មានបរទេស។ តំណាងក៏ លើកឡើងដំណោះស្រាយនានា ក្នុងនោះមានការបង្កើនតួនាទីរបស់ស្ថាប័ន សារព័ត៌មានកិច្ចការបរទេស ដោយបានចាត់ទុកនោះជាកម្លាំងស្នូលដើម្បីធ្វើការ ផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិទៅកាន់ពិភពលោក៕

