មូលដ្ឋានទី២នៃមន្ទីរពេទ្យ Bach Mai មានគ្រែចំនួន១០០០ ហើយអាច ពិនិត្យជំងឺជូនមនុស្សប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ មូលដ្ឋានទី២នៃមន្ទីរ ពេទ្យ Viet Duc មានគ្រែចំនួន១០០០ ហើយអាចពិនិត្យជំងឺជូនអ្នកជំងឺ ប្រមាណ៣ពាន់៥រយនាក់ក្នុងមួយថ្ងៃ។
ថ្លែងនៅពិធីបើកសម្ពោធ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការដាក់អគារពិនិត្យជំងឺឲ្យធ្វើសកម្មភាព ត្រឹមតែជាជំហាន ដំបូងប៉ុណ្ណោះ។ ក្រសួងសុខាភិបាលគប្បីផ្លាស់ប្ដូរថ្មីការគ្រប់គ្រងមន្ទីរពេទ្យ មូល ដ្ឋានសុខាភិបាល ពិសេសគឺមន្ទីរពេទ្យធំៗ ដើម្បីថែនាំសុខភាពសម្រាប់ប្រជាជន ដើម្បីប្រជាជនវៀតណាមមិនត្រូវចេញទៅឯបរទេសដើម្បីព្យាបាលជំងឺថែមទៀតឡើយ៕
