ទិដ្ឋភាពនៃពិធីលើកសរសើរលោកគ្រូ អ្នកគ្រូឆ្នើមចំនួន ៤៨ រូប ក្នុងការបង្រៀនសិស្សពិការ (Văn Điệp/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

"ក្នុងរយៈពេលអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹម ស្ដីពីការផ្លាស់ប្ដូរការអប់រំនោះ សលារៀនធម្មតាជាច្រើនបានទទួលសិស្សពិការមកសិក្សារៀនសូត្រ។ ប្រការនេះមិនត្រឹមតែជាការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេថែមទាំងរបស់អាណាព្យាបាលសិស្សទៀតផង។ យើងគប្បីបង្កលក្ខណៈងាយស្រួល និងបង្កើតចលនា ដើម្បីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្សមានការយល់ដឹង និងរួមដៃគ្នា។ នេះមិនត្រឹមតែជាបញ្ហាអំពីក្រមសីលធម៌ មនោសញ្ចេតនា និងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចទៀតផង។

ឆ្នាំនេះ គណៈចាត់តាំងបានលើកសរសើរលោកគ្រូ និងអ្នកគ្រូគំរូចំនួន ៤៨ រូបមកពីខេត្ត ក្រុងនានាផងដែរ៕