![]() |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង នាថ្ងៃទី១០ ឧសភា ដកស្រង់លទ្ធផលប្រកាសដោយគណៈកម្មាធិការជាតិទទួលបន្ទុកការ បោះឆ្នោត (NEC) ក្រោយពីរាប់សន្លឹកឆ្នោត១០០% ថា បេក្ខជន Moon Jae-in បានជាប់ឆ្នោតជាប្រធានាធិបតី ហើយនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងក្នុងថ្ងៃ ទី១០ ឧសភា។តាម Yonhap ថា លោក Moon Jae-in នៃគណៈបក្សប្រជាធិប តេយ្យសេរី ដណ្ដើមបានសម្លេងគាំទ្រជាង៤១% ដែលហួសឆ្ងាយពីលំដាប់ថ្នាក់ ទី២គឺបេក្ខជន Hoong Joon-pyo នៃគណៈបក្សកូរ៉េខាងត្បូងសេរី ដោយដណ្ដើម បានសម្លេងគាំទ្រជាង២៤%តែប៉ុណ្ណោះ។
ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នៅកូរ៉េខាងត្បូងប្រព្រឹត្តទៅ នាថ្ងៃទី៩ ឧសភា ក្រោយពីរឿងអាស្រូវខាងនយោបាយទាក់ទិនដល់អតីតប្រធានា ធិបតីលោកស្រី Park Geun-hye ដែលបណ្ដាលឲ្យលោកស្រីរូបនេះត្រូវបាន ទម្លាក់ពីតំណែង៕

