![]() |
នាព្រឹកថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ បន្ទាប់ពីសន្និសីទការសែតរួមជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
នៅទីនេះ លោក Nguyen Phu Trong បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Donald Trump ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិក។ លោក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរ រួមជាមួយការយកចិត្តទុកដាក់លើកកំពស់ថែមទៀតប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនោះ ក៏គប្បីបន្តពង្រឹងជំនឿទុកចិត្តនយោបាយ ផ្លាស់ប្ដូរ ជួបប្រាស្រ័យជាន់ខ្ពស់ផងដែរ។ លោក Nguyen Phu Trong ក៏បានសម្ដែងក្ដីជឿជាក់ថា ទំនាក់ទំនងវៀតណាម - អាមេរិកនឹងបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរនាពេលខាងមុខ។
វីឯខ្លួនវិញ លោក Donald Trump បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីទឹកដី មនុស្ស និងសមិទ្ធិផលរបស់វៀតណាម។ លោក Donald Trump បានជូនដំណឹងជាមួយលោក Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានរដ្ឋ លោក Tran Dai Quang ។ លោក Donald Trump បានឲ្យដឹងថា វៀតណាមនាំចេញហួសកំរិតទៅកាន់អាមេរិកជាសក្ខីភាពដែលបានសរឲ្យឃើញថាវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ហើយស្នើឲ្យវៀតណាមបង្កើនការនាំចូលនូវមុខទំនិញដែលអាមេរិកមានប្រៀបខ្លាំង៕

