អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើទស្សនៈសំខាន់ៗចំនួនប្រាំ។ ទីមួយគឺកំណត់ឧស្សាហកម្មសម្ភារៈជាផ្នែកឧស្សាហកម្មមូលដ្ឋាននិងយុទ្ធសាស្ត្រក្នុងដំណើរការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ទីពីរ ត្រូវការអភិវឌ្ឍន៍ដោយផ្តោតលើចំណុចស្នូលៗ ជៀសវាងការខ្ចាត់ខ្ចាយ និងរៀបចំជាបីកម្រិត (សម្ភារៈមូលដ្ឋានត្រូវការថែរក្សា និងកែលម្អ; សម្ភារៈយុទ្ធសាស្ត្រត្រូវការការទម្លុះទម្លាយ; សម្ភារៈសម្រាប់ពេលអនាគតត្រូវការរៀបចំឲ្យបានឆាប់)។ ទីបី ផ្លាស់ប្តូរយ៉ាងខ្លាំងពីការធ្វើអាជីវកម្មធនធានទៅជាការកែច្នែស៊ីជម្រៅ ការធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងបង្កើនតម្លៃបន្ថែមក្នុងស្រុក។ ទីបួន យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ស្តង់ដារ ធនធានមនុស្សគុណភាពខ្ពស់ និងសហគ្រាសវៀតណាមជាសសរស្តម្ភនៃការអភិវឌ្ឍ។ ទីប្រាំ អភិវឌ្ឍន៍ឧស្សាហកម្មសម្ភារៈក្នុងទិសដៅបៃតង ចីរភាព និងស្វ័យភាព មានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ ប៉ុន្តែការពារផលប្រយោជន៍ជាតិខ្ពស់បំផុត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានចាត់តាំងគណៈកម្មាធិការបក្សរដ្ឋាភិបាល ឲ្យដឹកនាំការស្រាវជ្រាវ និងកសាងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសម្ភារៈរបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដើម្បីចេញផ្សាយឱ្យបានឆាប់ៗ៕
