នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ២០១៧មក ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមក។
យោងតាមកាលវិភាគដែលសេតវិមានបានប្រកាស លោកប្រធានាធិបតី ដូណាល ត្រាំ នឹងចូលរួមពិធីបដិសណ្ធារកិច្ចជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ហើយបន្ទាប់មក នឹងចូលរួមកិច្ចពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ នាថ្ងៃដដែល មេដឹកនាំទាំងពីររូបត្រូវបានរំពឹងថា នឹងទៅទស្សនាឧទ្យាន Tian Tan (Temple of Heaven) និងចូលរួមពិធីលៀងសាយភោជន៍នៅពេលល្ងាច។
នៅថ្ងៃទី១៥ ខែឧសភា មេដឹកនាំនៃប្រទេសទាំងពីរនឹងបន្តចូលរួមពិសារអាហារថ្ងៃត្រង់ការងារ មុនពេលលោកប្រធានាធិបតី ដូណាល ត្រាំ ចាកចេញពីទីក្រុងប៉េកាំង ដើម្បីវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ៕
