លោកCyril Ramaphosaត្រូវបានជ្រើសតាំងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង

នាថ្ងៃទី ១៥ កុម្ភៈរដ្ឋសភាអាហ្វ្រិកខាងត្បូងបានជ្រើសតាំងអនុប្រធានាធិបតីនិងជាប្រធានគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិកកាន់អំណាចលោកCyril Ramaphosaជាប្រធានាធិបតីថ្មីនៃប្រទេសនេះជំនួសឲ្យលោកZumaដែលបានលាលែងពីដំណែងនាយប់ថ្ងៃទី ១៤ កុម្ភៈកន្លងទៅ។ លោកRamaphosaទទួលបានការឯកភាពក្លាយទៅជាប្រធានាធិបតីដែលមិនត្រូវការបោះឆ្នោតណាមួយឡើយដោយសារលោកជាបេក្ខជនតែមួយគត់ដែលត្រូវបានធ្វើឡើងនៅរដ្ឋសភា៕