លោកជំទាវ Michelle Obama ភរិយាអតីតប្រធានាធិបតីអាមេរិក (រូបថត៖vov.vn)

ក្នុងក្របខ័ណ្ឌនៃ ព្រឹត្តិការណ៍នេះលោកជំទាវ Obama និងគណៈប្រតិភូបានជួបប្រាស្រ័យជាមួយអតីតសមាជិកនៃកម្មវិធីគាំទ្រការអប់រំសម្រាប់ក្មេងស្រី និងក្មេងស្រីដែលកំពុងចូលរួមក្នុងកម្មវិធី ក៏ដូចជាស្វែងយល់អំពីថ្នាក់ហ្វឹកហាត់បំណិន រស់នៅជាមួយក្មេងស្រី ព្រមទាំងជួបពិភាក្សាជាមួយតំណាងអង្គការមិនរកប្រាក់ចំណេញដែលមានជំនាញក្នុងផ្តល់ជំនួយដល់ការអប់រំក្មេងស្រីប្រទេសវៀតណាមផងដែរ។គួរបញ្ជាក់ថា Girls Opportunity Alliance គឺជាគំនិតផ្តួចផ្តើមមួយរបស់មូលនិធិ Obama Foundation សំដៅជួយគាំទ្រយុវតីវ័យក្មេងនៅទូទាំងពិភពលោកផងដែរ៕