លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅសន្និសីទ។(រូបថត៖ VNA) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថែមទៀតថា ក្នុងឆ្នាំ ២០២២ ស្ថានការណ៍អន្តរជាតិនិងក្នុងប្រទេសត្រូវបានព្យាករណ៍ថា នៅតែមានបញ្ហា ប្រឈមជាច្រើន ជាពិសេសបន្ទាប់ពីវីរុសបំប្លែងថ្មី Omicron អាចកើតមានវីរុសបំប្លែងថ្មី ផ្សេងទៀត ដែលបណ្ដាលឲ្យការវិវឌ្ឍន៍នៃជម្ងឺកូវីដ-១៩កាន់តែពិបាកទាយទុកជាង មុន។ លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យផ្នែកសុខា ភិបាល ត្រូវមានវិធានការ គោល នយោបាយ កម្មវិធីធ្វើសកម្មភាពដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ត្រៀមខ្លួនជាស្រេច សម្រាប់គ្រប់ករណីទាំងអស់; អនុវត្តន៍ឲ្យបាន “ឆាប់រហ័ស កាន់តែឆាប់រហ័សជាង ទៀត” នូវយុទ្ធនាការចាក់វ៉ាក់សាំង ធានាសុវត្ថិភាព ដាស់តឿនការចាក់វ៉ាក់សាំង ជូនកុមារ ការចាក់ដូសជំរុញ ចាត់វិធានការបើកសាលារៀនឡើងវិញឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ៕

