លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យខេត្ត Hung Yen ជំរុញខ្លាំងការអនុវត្តយុទ្ធ សាស្ត្រទាំង៣នោះគឺ៖ កសាង គ្រប់គ្រងនិងរៀបចំអនុវត្តន៍ផែនការមេរបស់ខេត្ត ផ្ដល់ អាទិភាពដល់ការទាក់ទាញដើមទុន ពីគម្រោងធំៗ គម្រោងបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ឌីជីថល ឧស្សាហកម្មជំនួយ; ផ្ដោតសំខាន់លើការកៀងគរប្រភពធនធានសម្រាប់វិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម-សេវាកម្មនិងនគរ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; យកចិត្តទុកដាក់ខ្ពស់ដល់ ការកសាងជួរកម្មាភិបាលដែលមានកិត្យានុភាព និងសមត្ថភាពដ៏លេចធ្លោ។ រួមជាមួយ គ្នានោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវការដើរទន្ទឹមនឹងការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រពៃណី តម្លៃប្រវត្តិ សាស្ត្រ វប្បធម៌ដ៏វិសេសវិសាលនិងការពារបរិស្ថានផងដែរ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅពិធីប្រគល់សេចក្ដីសម្រេចចិត្តវិនិយោគ។ (រូបថត៖ VOV) |
“ខ្ញុំសំណូមពរឲ្យរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នៃខេត្ត Hung Yen បន្តបង្កគ្រប់ លក្ខណៈទាំងអស់ដល់វិនិយោគិន កាត់បន្ថយបែបបទរដ្ឋបាល រំដោះផ្ទៃដីយ៉ាងឆាប់ រហ័ស ដើម្បីប្រគល់ដល់វិនិយោគិន; ជួយសម្រួលដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នេះជាលក្ខខណ្ឌដ៏សែនសំខាន់ដើម្បីធានាសុវត្ថិភាពសម្រាប់វិនិយោគិន ចូលរួម ចំណែកក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់វិនិយោគិនផងដែរ”។
ចំពោះវិនិយោគិនវិញ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តន៍ការសន្យា ដោយសកម្មភាពជាក់ស្ដែង ចូលរួមចំណែកទាក់ទាញបច្ចេកវិទ្យាខ្ពស់ចូលមក Hung Yen និងវៀតណាម ព្រមទាំងអនុវត្តន៍ឲ្យបានល្អការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍដ៏បៃតង ប្រកបដោយចីរភាព៕

