នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA) |
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យត្រូវខិតខំ ប្រឹងប្រែងកសាងខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅក្នុងតំបន់ ទំនាបនិងព្រៃភ្នំភាគខាងជើង ដែលយកការអភិវឌ្ឍផ្នែកកសិកម្ម រុក្ខប្រមាញ់ លក់ដូរ ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើជាមុខព្រួញ។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ ទៅលើការធ្វើអាជីវកម្ម ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវប្រភពធនធាន សក្ដានុពល ប្រៀបខ្លាំងនានា លើកកំពស់គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួតប្រជែងនៃខឿន សេដ្ឋកិច្ច អភិវឌ្ឍន៍ទម្រង់ទេសចរណ៍នានាក្លាយទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ ខេត្ត; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សេដ្ឋកិច្ចសង្គមឲ្យកាន់តែទំនើប ជា ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធនគរ និងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។
ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឲ្យខេត្ត Tuyen Quang ជំរុញការ កសាង ពង្រឹងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ និងរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងលើកកំពស់គុណភាពនៃជួរកម្មាភិបាល ប្រភពធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍផងដែរ៕

