លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (ខាងស្ដាំ) ផ្លាស់ប្ដូរមតិជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ (រូបថត៖ cand.com.vn) |
ធ្វើការសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាឲ្យ ទីក្រុងហាណូយផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន២ ដែលក្នុងនោះភារកិច្ចជា អាទិភាពលេខ១នាបច្ចុប្បន្ននេះ គឺត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់និងប្រកបដោយ ប្រសិទ្ធភាពជាងទៀត នឹងជម្ងឺរាតត្បាត ដើម្បីការពារនិងថែទាំសុខភាពរបស់ ប្រជាជន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “ក្នុងគ្រានេះ ខ្ញុំស្នើឲ្យផ្តោតសំខាន់ទៅលើអាទិភាពលេខ១ គឺប្ដេជ្ញាចិត្តការពាររដ្ឋ ធានីហាណូយ កុំទុកឲ្យកើតមានការវិវឌ្ឍន៍អាក្រក់នោះឡើយ។ ហើយកន្លែងណាដែល មានសុវត្ថិភាព យើងបន្តរៀបចំប្រតិបត្តិការផលិតកម្មអាជីវកម្មឲ្យបានល្អ។ ប៉ុន្តែ អាទិ ភាពលេខ១គឺការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ យើងប្ដេជ្ញាចិត្តការពារសុវត្ថិភាព សន្តិ សុខសម្រាប់ប្រជាជន ដាក់គោលដៅការពារ ថែទាំសុខភាពរបស់ប្រជាជននៅចម្បង បង្អស់”៕

