នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Phankham Viphavanh។ |
នៅក្នុងបណ្ដាជំនួបពិភាក្សាការងារ ជំនួបសវនាការនិងជំនួបប្រាស្រ័យជាន់ខ្ពស់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលនយោបាយដ៏ឥតងាករេរបស់ ប្រទេសទាំងពីរ ដែលតែងតែគោរពនិងផ្ដល់អាទិភាពខ្ពស់បំផុតជានិច្ចដល់ការពង្រឹង និងពង្រីកទំនាក់ទំនងដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយវៀតណាម-ឡាវ ឡាវ-វៀតណាម។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តី Phankham Viphavanh អញ្ជើញធ្វើសហប្រធានដឹកនាំសម័យប្រជុំលើកទី៤៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ |
ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគីនានាជាពិសេសគឺ អាស៊ាន អង្គការសហប្រជាជាតិ និងយន្តការ សហប្រតិបត្តិការអនុតំបន់មេគង្គ; រួមជាមួយប្រទេសអាស៊ានដទៃជួយគាំទ្រកម្ពុជា អនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ខិតខំប្រឹងប្រែង រក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព កុងសង់ស៊ី និងមជ្ឈភាពរបស់អាស៊ាន កសាងសហ គមន៍អាស៊ានប្រកបដោយជោគជ័យ; គាំទ្រកម្ពុជាក្នុងការជំរុញការអនុវត្តកិច្ចព្រម ព្រៀងជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានអំពីបញ្ហាមីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បាន ឯកភាពគ្នា បន្តសម្របសម្រួល រក្សាជំហររួមរបស់អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រនានា ដែលជាប់ពាក់ព័ន្ធដល់សន្តិភាព និងស្ថិរភាពនៃតំបន់ផងដែរ រួមទាំងបញ្ហាសមុទ្រខាងកើត៕


