នារសៀលថ្ងៃទី ១៦ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ស្វីស) លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ច សន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយ ប្រធានបទ “ជើងមេឃថ្មីនៃការអភិវឌ្ឍ៖ ជំរុញការធ្វើបរិវត្តកម្ម បង្កើតកម្លាំងចលករថ្មី សម្រាប់កំណើននៅវៀតណាម”។
លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងជំរុញខ្លាំងនូវការធ្វើបរិវត្ត កម្ម រួមទាំងបរិវត្តកម្មសេដ្ឋកិច្ច ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនចាស់ (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) និងជំរុញកម្លាំងចលករកំណើនថ្មី; បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង; បរិវត្តកម្មយន្តការ និងគោលនយោបាយ ក៏ដូចជាបរិវត្តកម្មធនធាន មនុស្សផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ WEF និងសមាជិកនានា បន្តសហ ប្រតិបត្តិការជាមួយវៀតណាម; អំពាវនាវឱ្យវិនិយោគិនបង្កើនការវិនិយោគលើវិស័យ អាទិភាព ដូចជានវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ក្នុងនោះមានបច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិម្មិត។
ថ្នាក់ដឹកនាំ WEF និងតំណាងសហគ្រាសនានាបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិ ផលក្នុងការស្តារឡើងវិញ ការអភិវឌ្ឍ កំណើននៃមាត្រដ្ឋានសេដ្ឋកិច្ច មាត្រដ្ឋាន ពាណិជ្ជកម្ម ក៏ដូចជាការប្តេជ្ញាចិត្តធ្វើបរិវត្តកម្ម និងយថាទស្សន៍សេដ្ឋកិច្ចរបស់ វៀតណាម ដោយវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺមួយក្នុងការស្ដារសេដ្ឋកិច្ចឡើង វិញក្នុងតំបន់។ WEF ក៏បានចាត់ទុកថា វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលទទួលបានការយកចិត្តទុកដាក់ច្រើនបំផុតពីសហគមន៍ធុរកិច្ចនៅក្នុង សន្និសីទលើកនេះ៕

