លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបណ្ដាតំណាងចូលរួមកម្មវិធី។ (រូបថត៖ VOV) |
“គ្រួសារគឺជាស្នូលនៃសង្គម។ មានជនរងគ្រោះជាច្រើននៃគ្រោះគ្រឿងញៀន ផ្តើមចេញពីស្ថានភាពដែលខ្វះខាតការយកចិត្តទុកដាក់ ការអប់រំពីគ្រួសារ ហើយត្រូវ ជនខិលខូចលួងលោម។ ដូច្នេះហើយ គ្រួសារត្រូវយកចិត្តទុកដាក់ ការពារកូនចៅពី គ្រោះគ្រឿងញៀន។ សូមក្មួយៗនិយាយយ៉ាងម៉ឺងម៉ាត់ថា "ទេ" ហើយដាក់ខ្លួនឯងឲ្យ នៅឆ្ងាយពីគ្រោះគ្រឿងញៀនជានិច្ច! កុំសាកល្បងគ្រឿងញៀនទោះជាមួយដងទេ! ជា រៀងរាល់ថ្ងៃ សូមក្មួយៗខិតខំប្រឹងប្រែងសិក្សា ហាត់ពត់លត់ដំ ឧស្សាហ៍ព្យាយាម ជៀសផុតពីអន្ទាក់ ជាពិសេសគ្រឿងញៀន; ក្លាយជាពលរដ្ឋល្អ មានប្រយោជន៍សម្រាប់ គ្រួសារនិងសង្គម”៕

