លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោកស្រី Luciana Santos ប្រធានគណបក្សកុម្មុយ និស្តប្រេស៊ីល។ (រូបថត៖ VOV) |
ណាម។
រីឯខ្លួនវិញ ប្រធានគណបក្សកុម្មុយនិស្តប្រេស៊ីល លោកស្រី Luciana Santos បានសម្តែងការកោតសរសើរចំពោះលោកប្រធានហូជីមិញ ហើយអះអាងថា បុព្វហេតុ តស៊ូបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម គឺជាការបំផុស គំនិតដ៏ខ្លាំងក្លាសម្រាប់គណបក្សកុម្មុយនិស្តប្រេស៊ីល កម្លាំងជឿនលឿន និងស្រឡាញ់សន្តិភាពរបស់ប្រេស៊ីល និងតំបន់អាមេរិកឡាទីន។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះ គោលមាគ៌ាដ៏ត្រឹមត្រូវ និងសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារ ជាតិ សន្តិសុខ ការជំរុញកិច្ចការបរទេស និងសមាហរណកម្មដែលប្រជាជនវៀតណាម សម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស Nguyen Phu Trong។
នារសៀលថ្ងៃដដែល នៅរដ្ឋធានី Brasilia នៅពេលទទួលជួបលោក Pedro de Olivera អគ្គលេខាធិការ និងសមាជិកនៃសមាគមមិត្តភាពប្រេស៊ីល-វៀតណាម លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសមាគមមិត្តភាពប្រេស៊ីល-វៀតណាម បន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ; ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការ ផ្លាស់ប្តូរវប្បធម៌ អប់រំ និងកីឡា ជាពិសេសកីឡាបាល់ទាត់ និងទេសចរណ៍ ព្រមទាំង មានគំនិតផ្តួចផ្តើម និងសកម្មភាពខ្លាំងក្លាជាងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
មុននោះ នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅ ទស្សនាក្លឹបបាល់ទាត់ Corinthians Paulista ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល៕

