សម្ព័ន្ធក្រុមហ៊ុនទាំង ៦ ដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលនិងធ្វើការ រួមមាន៖ CJ Group ក្នុងវិស័យម្ហូបអាហារ និងជីវបច្ចេកវិទ្យា; POSCO Group នៅក្នុងវិស័យដែក ថាមពល ពាណិជ្ជកម្ម និងសម្ភារអាគុយរថយន្តអគ្គិសនី (EV); ធនាគារ KDB; LG Group ដែលប្រតិបត្តិការក្នុងវិស័យអេឡិចត្រូនិក ទូរគមនា គមន៍ សេវាកម្ម និងជាតិគីមី; Daewoo E&C Group ដែលប្រតិបត្តិការក្នុងវិស័យ សំណង់ វិស្វកម្ម ការគ្រប់គ្រងសំណង់ និងអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ; GS E&C Group ដែលមានឯកទេសក្នុងការវិនិយោគ សាងសង់តំបន់ទីក្រុងថ្មី ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ មន្ទីរពេទ្យ សាលារៀន រោងចក្រទឹក ការធ្វើប្រព្រឹត្តិកម្មការបំពុលបរិស្ថាន; Celltion Group មានជំនាញក្នុងការផលិត និង ស្រាវជ្រាវជីវឱសថ និងឱសថ Biosimilar។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Chang In Hwa នាយកប្រតិបត្តិនៃ POSCO Group។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ KDB លោក Kang Seog Hoon។ (រូបថត៖ VOV) |


