លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅវិទ្យាល័យឯកជន Herman Gmeiner។ (រូបថត៖ Duong Giang/VNA) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជំរុញខ្លាំងនូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលនយោបាយស្តីពីជនពិការ ក្នុងនោះមាន កុមារពិការ និងសិស្សពិការផងដែរ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវ ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ទាក់ទាញធនធានសង្គមឱ្យមកបណ្តាក់ទុនលើ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពិសេសក្នុងការបង្រៀន និងការរៀនសូត្រ ដូចជា អក្សរស្ទាប ឧបករណ៍ជំនួយសិស្សពិការភ្នែក ពិការត្រចៀក ជនអូទីស្សឹម ហើយបន្ត យកចិត្តទុកដាក់អនុវត្តន៍ ឱ្យបានពេញលេញនូវគោលនយោបាយអំពីសិស្សានុសិស្ស ដែលមានកាលៈទេសៈពិសេស។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់អាហារូប ករណ៍ចំនួន ២១០ ចំណែកជូនដល់សិស្សានុសិស្ស៕

