នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពិភាក្សាទូទៅ ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។ (រូបថត៖ VNA) |
“ខ្ញុំចាត់ទុកថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ចាំបាច់ត្រូវមាន ដំណោះស្រាយជាសកលដែរ។ ទន្ទឹមនឹងនោះ បញ្ហាទាំងនេះប៉ះពាល់ដល់ប្រទេស ទាំងអស់ ដូច្នេះចាំបាច់ត្រូវមានវិធីអភិក្រមសម្រាប់ប្រជាជនទាំងអស់ គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។ យកភាពស្មោះស្ម័គ្រ ការពង្រឹងទំនុកចិត្តយុទ្ធសាស្រ្តជាបុព្វបទ ការ លើកកំពស់ការទទួលខុសត្រូវរបស់បណ្ដាប្រទេសជាមូលដ្ឋានគ្រឹះ។ ភាពស្មោះស្ម័គ្រ និងភាពជឿជាក់គួរតែត្រូវបានកសាង និងពង្រឹងតាមរយៈការសន្ទនាដោយស្មើភាព និងស្មោះត្រង់ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីផល ប្រយោជន៍រួម ឆ្ពោះទៅរកការដោះស្រាយការខ្វែងគំនិតគ្នា រារាំង និងទប់ស្កាត់ជម្លោះ។ ទំនួលខុសត្រូវគឺការគោរពតាមការសន្យាអន្តរជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ មិនប្រើប្រាស់កម្លាំង នយោបាយអំណាច និងឯកតោភាគីនិយម មិនបង្កឱ្យមានការបែកបាក់ ឬការបំបែកគ្នានោះឡើយ។ ក្នុងនោះ ប្រទេសធំៗដើរតួនាទី យ៉ាងសំខាន់ ត្រួសត្រាយផ្លូវក្នុងការពូនជ្រុំទំនុកចិត្ត រីកសាយភាយភាពស្មោះស្ម័គ្រ និងទំនួលខុសត្រូវ ព្រមទាំងត្រូវតែសន្យាយ៉ាងមុតមាំ និងជួយគាំទ្រយ៉ាងទូលំទូលាយ បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសកលផងដែរ”។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ; ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម; ជាមិត្ត ល្អ ជាដៃគូដែលអាចទុកចិត្តបាននៃប្រទេសទាំងអស់ និងជាសមាជិកដ៏សកម្ម និងមាន ទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ; ចូលរួមចំណែកយ៉ាងខ្លាំងក្លា និងមានទំនួល ខុសត្រូវចំពោះអាទិភាពនានារបស់អង្គការសហប្រជាជាតិ។ វៀតណាមអះអាងនិង សន្យារក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងអាកាសចរណ៍ និង នាវាចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; គោរពតាមគោលការណ៍នៃការ អត់ធ្មត់ ជៀសវាងសកម្មភាពឯកតោភាគី ដោះស្រាយជម្លោះ និងភាពខុសគ្នាដោយ សន្តិវិធី រួមទាំងដំណើរការការទូត និងផ្លូវច្បាប់ដោយយុត្តិធម៌៕

